Uncategorized

ច្រើន​ឆ្នាំ​ក្នុង​សិល្បៈ គូ​ម៉ា ទើបតែ​មានឱកាសបែបនេះ​ម្តង​គត់ !

​ធ្លាប់តែ​ឃើញ គូ​ម៉ា នៅក្នុង​បទ​ចម្រៀង​និង​ការសម្តែង​រឿង​ខ្នាត​ខ្លី​ប៉ុណ្ណោះ ដោយឡែក​លើក​នេះ គូ​ម៉ា ស្រាប់តែ​មានឱកាស​បាន​សម្តែង​នៅក្នុង​ភាពយន្ត​ធំ​របស់ ផលិតកម្ម LD ដែលមាន​ចំណងជើង​ថា « អង្រឹង » សូម្បីតែ គូ​ម៉ា ស្ទើរតែ​មិន​ជឿថា ខ្លួន​អាច​នឹង​មានឱកាស​ដ៏​ល្អ​បែបនេះ​ឡើយ។​

​គូ​ម៉ា បាន​រៀបរាប់​ប្រាប់ថា រឿង «​អង្រឹង » គឺ​តម្រូវឱ្យ​លោក​សម្តែង​ជា​តួ​ស្រគត់ស្រគុំ សម​នឹង​ចរិត​របស់លោក ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​ទទួល​ថត ។ កន្លងមក​មាន​គេ​ទាក់ទង​ថត​រឿង​ច្រើន​ដែរ ប៉ុន្តែ​ដោយសារ​មមាញឹក​ការងារ​ចម្រៀង​ច្រើនពេក​ទើប​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ត​ដើម្បី​ថត ទើបតែ​ថ្មីៗ​នេះ​មាន ពេលទំនេរ​ខ្លះ ក៏​ទទួល​ថត​តែម្តង ។

​គូ​ម៉ា បានបង្ហាញ​នូវ​ការព្រួយបារម្ភ​ក្នុងការ​សម្តែង​នេះ​ផងដែរ ពីព្រោះ​ខ្លួន​ធ្លាប់តែ​សម្តែង​នៅក្នុង MV និង ថត​រឿង​ខ្នាត​ខ្លី​ប៉ុណ្ណោះ ដល់ពេល​មក​ថត​ភាពយន្ត ខ្នាត​ធំ​ពិតជា​មានការ​លំបាក​ណា​ស់ តែ​លោក​តាំងចិត្ត​ថា​នឹង​ខិតខំ​ប្រឹងប្រែង​សម្តែង​ឱ្យ​អស់ពី​សមត្ថភាព ទៅតាម​អ្នកដឹកនាំ​ចង់បាន ។ គូ​ម៉ា សង្ឃឹមថា ការ​ឈោង​ចាប់​អាជីព​ថ្មី​នេះ នឹងធ្វើ​ឱ្យ​ខ្លួន​កាន់តែ​លេចធ្លោ និង​ ​មាន​អ្នកគាំទ្រ​ច្រើន។​

ថ្វី​ត្បិ​តែ​បង្ហាញមុខ​នៅក្នុង​វិស័យ​សម្តែង គូ​ម៉ា នៅតែ​បន្តការងារ​នៅក្នុង​ផលិតកម្ម ថោ​ន ដូច​មុន​ដដែល លោក​និយាយថា ពុំមាន​អ្វី​ប៉ះពាល់​ការងារ​ចម្រៀង​របស់លោក​ឡើយ ហើយ​ឆាប់ៗ​ខាងមុខ​ លោក​នឹងត្រៀម​ចេញ​បទ​ចម្រៀង​ថ្មីៗ​ជាច្រើន​បទ​ ដើម្បី​តម្រូវ​ទៅតាម​យុវវ័យ ៕

Featured

Advertisement

Facebook Like Page

Media of the day