Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation Uncategorized

ឃើញរាងតូចច្រឡឹងអ៊ីចឹងទេ នាងតូច សុវត្ថិឌី ធារីកា គ្រងឈុតកូនក្រមុំស្រស់ស្អាតណាស់

នាង​តូច​សំឡេង​ស្រួយស្រែស ​ដែល​មហាជន​ស្គាល់​ច្បាស់​តាមរយៈ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian idol រដូវ​កាល​ទី ១ សុវត្ថិ​ឌី ធា​រី​កា កំពុង​បោះជំហាន​ជីវិត​លើ​វិថី​សិល្បៈ និង ជំនួញ​ទន្ទឹមគ្នា​ទាំង​វ័យក្មេង ។​

ខណៈ​កំពុង​មមាញឹក​ក្នុង​ការងារ​សិល្បៈ និង ជំនួញ​ផ្ទាល់ខ្លួន នាង​តូច សុវត្ថិ​ឌី ធា​រី​កា ក៏ត្រូវ​ប៉ាន់​ណាស់ដែរ​ផ្នែក​ថត​សម្អាងការ ដោយ​ក្នុង​រយៈពេល​កន្លងទៅនេះ នាង​តូច​ខាងលើ​បង្ហាញខ្លួន​ជា​មួយឈុត​ប្រពៃណី​កូនក្រមុំ​ញឹកញាប់​គួរឱ្យកត់សម្គាល់ ។ រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាង​នេះ ធា​រី​កា ពិតជា​ស្រស់ស្អាត​ប្លែក​ពេល​គ្រង​ឈុត​ទាំងនោះ ។​

​ចាប់តាំងពី​ចូលប្រឡូក​សិល្បៈ​ពេញដៃពេញជើង​មក នាង​តូច សុវត្ថិ​ឌី ធា​រី​កា ហាក់​ប្រែប្រួល​ប្លែក​ផ្នែក​រូប​សម្រស់ ដោយ​កាន់តែ​ធំ​ពេញរូបពេញរាង តារាចម្រៀង​ស្រី​ពន្លក​ថ្មី​រូបនេះ កាន់តែ​ស្រស់ស្អាត​ឡើង ជាពិសេស​ពេល​គ្រង​សម្លៀកបំពាក់​ប្រពៃណី​តែម្ដង ៕