Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation Uncategorized

មិនធម្មតា ឱក សុគន្ធ​កញ្ញា ទិញ​ខុនដូ​ ៦ ​ភ្លាមៗបន្ទាប់​ពី​ក្លាយ​ជា​អ្នក​នាំ​ពាក្យផ្តាច់មុខ​ក្រុមហ៊ុន​ R&F​

ឱក សុគន្ធ​កញ្ញា ​បាន​សម្រេចចិត្ត​ទិ​ញ​ខុន​ដូ​ចំ​នួន​៦ ពីគ​ម្រោ​ង R&F Glory បន្ទាប់ពី​ការជួបគ្នា​លើក​ដំបូង​នា​ថ្ងៃទី​២៧ កញ្ញា ដែល​ជាការចុះកិច្ចសន្យា​ក្លាយជា​អគ្គរាជ​ទូត​សុ​ឆន្ទៈ​តំ​ណា​ង​ក្រុមហ៊ុន​R&F Property​។

តារាស្រីប្រចាំផលិតកម្មហង្សមាស ឱក សុគន្ធកញ្ញា ​បាន​ប្រកាស​ទិញ​ខុន​ដូ ដោយ​ចុះ​កិច្ចសន្យាទិញ​ភ្លាមៗ និង​បាន​ក្លាយជា​ម្ចាស់​ខុន​ដូ​ទី​មួយ​របស់​គ​ម្រោ​ង​R&F Glory​ ដែលវត្តមាន​របស់​តារាស្រីរូបនេះ ​បាន​ធ្វើ​ឲ្យ​ការលក់ខុន​ដូ​មានការ​ផ្ទុះ​ឡើង​យ៉ាងខ្លាំង​។

ការ​សម្រេចចិត្ត​ទិញ​ខុនដូភ្លាមៗ​នេះ​ ឱក សុគន្ធកញ្ញា ប្រាប់​ថា​ដោយសារ​​បានស្វែង​យល់​ល​ម្អិ​ត ពី​ការ​រចនា​បន្ទ​ប់​ខុន​ដូដ៏​ស្រស់ស្អាត និង​គ្រឿង​ប្រណិត ពី​ក្រុមហ៊ុន​រួច​ហើយ ទើបជឿជាក់ ​និង​ទិញ​យក​ ៦​ខុនដូ​តែម្តង។ ក្រោយ​ជាប់ចិត្ត ​និង​សរសើរ​មិន​ដាច់​ពី​មាត់​ កាល​ពី​ថ្ងៃ ​​២៩​ កញ្ញា​នោះ ម្ចាស់​បទ​ “កាត់ចិត្តបែបណា” ​រូប​​នេះ ​បាន​នាំយកមក​បទ​ច​ម្រៀង​ថ្មីៗ ទៅច្រៀង​កំដរ​អារម្មណ៍​អ្នក​ស្តាប់ និងបាន​ធ្វើ​ឲ្យ​សាល​ល​ក់​ R&F Property ​មាន​ភាព​អ៊ូរ​អរ​ច្រើន​កុះ​ក​រ ជាមួយ​នឹង​ការចូលរួម​ដ៏​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ ក៏ដូចជា​ការ​ទទួល​ការ​ស្វា​គមន៍​យ៉ាង​កក់ក្តៅ​ពី ​អ្នក​គ្រប់​គ្រង​ទូទៅ​លោក​ប្រធាន​ Xu​។​
R&F Property មាន​ចក្ខុ​វិស័យ​ឆ្ពោះ​ទៅមុខ ក្នុង​ការបង្កើត​នូ​វ​គ​ម្រោង​ដ៏​អស្ចារ្យ​នេះ​ឡើង​នៅ​ភ្នំ​ពេញ ជាមួយនឹង​ទស្សនៈ​ពាណិជ្ជកម្ម ជា​ក្រុមហ៊ុន​អភិ​វ​ឌ្ឍ​ន៍​អចលទ្រ​ព្យ​មាន​ទំ​នួ​ល​ខុសត្រូវ​ខ្ពស់ និង​ក្រុមហ៊ុន​សាងសង់​មាន​គុណភាព​ខ្ពស់​។ ចំពោះ​ខុន​ដូ​ដែលមាន បន្ទ​ប់​គេង​ចំនួន​១ ឬ ២ ឬ ៣ ដែល​មាន​ខ្នាត​ចាប់ពី​៥៤ ដល់​១៤០​ម៉ែត្រ​ការ​រ៉េ ត្រូវបាន​បើកទទួល​ប្រាក់​កក់​ដោយ​អាច​សង​ត្រលប់​វិញបាន ចំនួន​ ២ ០០០​ដុល្លារ​ ហើយអតិ​ថិ​ជន​អាចបាន​ការ​ប​ញ្ចុះ​តម្លៃ​រហូតដល់ ២០ ០០០​ដុល្លារលើករណីពិសេសដែល​ក្រុមហ៊ុនបានអនុវត្ត៕

Featured

Advertisement

Facebook Like Page

Media of the day