Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation Uncategorized

Falling Stars Challenge កំពុង​ផ្ទុះ ដឹង​ថា​មាន​ប្រភព​ពី​ណា​អត់?

បណ្ដាញ​អ៊ីនធឺណិត​គឺ​ជា​កន្លែង​ដែល​មនុស្ស​សឹង​តែ​គ្រប់​គ្នា​ទូទាំង​ពិភពលោក​ ប្រើ​ប្រាស់​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ជា​និច្ច​កាល​តែង​តែ​មាន​អ្វី​ថ្មីៗ​ចេញ​មក​ជា​ញឹក​ញាប់​។​ កាល​ពី​ឆ្នាំ​២០១៤ ការ​ប្រជែង​គ្នា​ធ្វើ Ice Bucket Challenge ល្បី​ទូទាំង​ពិភពលោក​ ក្រោយ​មក​ក៏​មាន​ In My Feeling Challenge ឥឡូវ​​នេះ​ទើប​តែ​មាន​ Challenge ថ្មី​បំផុត​ទើប​តែ​បង្ហាញ​ខ្លួន​គឺ Falling Stars Challenger កំពុង​តែផ្ទុះ​ខ្លាំង។ អីចឹង​តើ​​ Challenge នេះ​មាន​ប្រភព​មក​ពី​ណា?

ប្រភព​ដំបូង​បំផុត​របស់ Challenge នេះ​គឺ​មក​ពី​ប្រទេស​រុស្សី ដែល​បណ្ដា​ពួក​កូន​អ្នក​មាន ធ្វើ​ពុត​ដូច​ជា​ដួល​ហើយ​បង្ហាញ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ដូច​ជា​គ្រឿង​សម្អាង​និង​ទឹក​ប្រាក់​ជា​ដើម។ ក្នុង​នោះ​សូម្បី​តែ​អតីត​​បវរ​កញ្ញា​សញ្ជាតិ​អ៊ុយក្រែន​​ Arizona Muse ក៏​បាន​ធ្វើ​ Challenge នេះ​ដូច​គ្នា។


បន្ទាប់​ពី​ប្រទេស​រុស្សី​និង​អ៊ុយក្រែន​ Challenge នេះ​បាន​ល្បី​មក​ដល់​សហរដ្ឋ​អាមេរិក និង​អាស៊ី​ ក្រោយ​មក​ក៏​ល្បី​ទូទាំង​ពិភពលោក។ តារា​ចម្រៀង​ល្បី​ឈ្មោះ​ថៃ ដែល​បាន​ច្រៀង​ក្នុង​រឿង “បុព្វេសន្និវាស”​ អ្នក​នាង Lydia Sarun​rat Deane ក៏​បាន​ធ្វើ​ Challenge នេះ​ផង​ដែរ​។ បែរ​មក​មើល​តារា​ខ្មែរ​វិញ​ គេ​សង្កេត​ឃើញ​​តារា​សម្ដែង ភិន សុដាលីស​ បង្ហោះ​រូប​ Falling Stars Challenge នៅ​លើ​បណ្ដាញ​សង្គម​ Instagram ខណៈ Rolin ក៏​បាន​បង្ហោះ​រូប​២​សន្លឹក​លើ​បណ្ដាញ​សង្គម​ Facebook ផង​ដែរ​ ដែល​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច៕

Featured

Advertisement

Facebook Like Page

Media of the day