Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation

ផ្ទុះការសរសើរ! ពេលឃើញមុខមាត់ ឱក សុគន្ធកញ្ញា កាន់តែស្អាតប្លែកខ្លាំង ពេលផាត់មុខបែបនេះ

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា កំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា មានវ័យចូល៣០ឆ្នាំទៅហើយ តែបើនិយាយពីរឿងតែងខ្លួនរបស់នាងវិញ ឃើញថាតែងតែស្រស់ស្អាតជានិច្ច មិនថាចូលរូមកម្មវិធី និងដើរលេងកម្សាន្តនានានោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រស្រលាញ់ និងចូលចិត្តតារាសំឡេងស្រទន់រូបនេះ បានធ្វើការស៊ែរតៗគ្នា ពេលឃើញរូបសម្រស់របស់នាង ប្រែខ្លាំងក្រោយបានផាត់មុខរួច មើលទៅពិតជាស្អាតនិងប្លែកខ្លាំងតែម្តង។

នៅក្នុងនោះដែរ នាងបានផាត់មុខបែបធម្មជាតិៗ មិនស៊ិចស៊ីខ្លាំងពេក បូករួមជាមួយនឹងការធ្វើម៉ូតសក់ខុសពីសព្វដង ធ្វើឲ្យរូបសម្រស់របស់នាងកាន់តែស្អាតឡើង និងលេចធ្លោជាងមុនទៅទៀត។

មិនត្រឹមតែប៉ុណ្ណោះ កាលដែលផាត់មុខបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសរសើរនាងគ្រប់គ្នាតែម្តង ថាមើលទៅពិតជាស្អាត និងក្មេងជាងមុនទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យជ្រាបច្បាស់៖ 

Featured

Advertisement

Facebook Like Page

Media of the day