Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation

ច្រើនម៉ូដដ៏ស្រស់ស្អាតពី សុខ ពិសី ស្លៀកទៅវត្តនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ

​នៅ​ថ្ងៃ​ទី​៧​ ខែ​តុលា​ ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​ ១៣​រោច​ខែ​ភទ្របទ​នេះ​គឺ​ជា​បិណ្ឌ​ទី​១៣ ពុក​ម៉ែ​បង​ប្អូន​ និង​សិល្បករ​ស្រី​ប្រុស​​ជា​ច្រើន​នាក់​បាន​តុប​​តែង​​ខ្លួន​យ៉ាង​ស្រស់​ស្រស់​ស្អាត​ រៀប​ចំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ឯ​វត្ត។

ក្នុង​នោះ​តារា​ចម្រៀង​ សុខ ពិសី ទោះ​បី​ជា​រវល់​ជាមួយ​ការ​ងារ​សិល្បៈ​​យ៉ាង​ណា​ក៏​ដោយ​នា​ កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​នាង មិន​ភ្លេច​ទៅ​វត្ត​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដើម្បី​​ឧទ្ទិស​កុសល​​ជូន​ដល់​អ្នក​ម្ដាយ​ដែល​បាន​ចែក​ឋាន​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គ្រប់​ពេល​ទៅ​វត្ត​ម្ដង​ៗ​ ពិសី បាន​តុប​តែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ជាមួយ​សម្លៀក​បំពាក់​ប្រពៃណី​ជាតិ​ខ្មែរ​មិន​​លេច​លើ​ខើច​ក្រោម​ឡើយ៕​

Featured

Advertisement

Facebook Like Page

Media of the day