Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation

ដឹងទេ តាំងពីប្រឡូកសិល្បៈ តើ ឱក សុគន្ធកញ្ញា ច្រៀងបានប៉ុន្មានបទ ?

រយៈពេល​ជិត ២០ ឆ្នាំ​មកនេះ ឱក សុគន្ធ​កញ្ញា បាន​ផ្លាស់ប្តូរ​ផលិតកម្ម​ជាច្រើន ទើបតែ​ចុង​ក្រោយនេះ ​នាង​បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ​នៅក្នុង​ផលិតកម្ម ហង្ស​មាស ។ ​

បទ​ចម្រៀង​ល្បីៗ​របស់ ឱក សុគន្ធ​កញ្ញា មាន​ច្រើន​ជា​ហូរហែ មិន​ថា​បទ​ចម្រៀង​នៅក្នុង​ផលិតកម្ម ចាស់ និង​ផលិតកម្ម ថ្មី តែងតែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ជាពិសេស​នៅក្នុង​ឆ្នាំ ២០១៨ សន្ទុះ​នៃ​ការគាំទ្រ​នាង កាន់តែ​កើនឡើង​ជា​លំដាប់ បើទោះបីជា​បែកធ្លាយ​រឿង​នាង​មានការ​គូ​ដណ្តឹង​រួចហើយ​ក្តី សូម្បីតែ​ទីផ្សារការងារ​របស់​នា​ង​ក៏​មិន​ស្រក់ស្រុត​ដែរ ផ្ទុយទៅវិញ​បែរ​​ឡើងជា​លំដាប់ ។​

​ជាច្រើន​ឆ្នាំ​នៅក្នុង​សិល្បៈ ឱក សុគន្ធ​កញ្ញា បាន​ថត​បទ​ចម្រៀង​បាន​ជិត ១ ពាន់​បទ​ហើយ មាន​ទាំង​បទ​ញាក់​កន្ត្រាក់​អារម្មណ៍ និង ​បទ​មនោ​ស​ញ្ចេ​ត​នា នាង​ពិតជា រីករាយ​នឹងអាជីពជាអ្នកចម្រៀង​អស់​រយៈពេល​ជិត ២០ ឆ្នាំនេះ​ណាស់ ពីព្រោះ​នាង​បាន​ជួបប្រទះ​នូវ​រឿងរ៉ាវ​ជាច្រើន​ក្នុង​ជីវិត ។ ឱក សុគន្ធ​កញ្ញា បាន​ចាត់ទុកថា ជាច្រើន​ឆ្នាំ​ក្នុង​សិល្បៈ នាង​ច្រៀង​បាន​ជិត ១ ពាន់​បទ គឺ ​ពិតជា​ច្រើនណាស់​សម្រាប់​រូបនាង ហើយនាង សង្ឃឹមថា ការងារ​កាន់តែ​ល្អប្រសើរ ។​

ឱក សុគន្ធ​កញ្ញា កាន់តែ​ល្បីល្បាញ ជីវិត​ការងារ​នាង​កាន់តែ​ជោគជ័យ នាង​ត្រូវបាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​ ចាប់អារម្មណ៍ហៅថត​ផ្សាយពាណិជ្ជកម្ម ដូច្នេះហើយ​ទើប​ប្រាក់ចំណូល និង ប្រជាប្រិយភាពរបស់​នាង​ ចាប់ផ្តើម​កើន​ឡើងជា​លំដាប់ ៕

Featured

Advertisement

Facebook Like Page

Media of the day