Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation

មិនធម្មតាទេ ! ភ្ជុំ​រួច សុខ សោ​ម៉ា​វ​ត្តី ដឹក​ដៃ លី វ៉ា​ហេ​ទ ឡើងផ្ទះ​ថ្មី​ភ្លែត

​ទើបតែ​ប្រកាសថា ខ្លួន​ពេញចិត្ត​រូប​មួយ​សន្លឹក រវាង​ខ្លួន និង លី វ៉ា​ហេ​ទ ថែមទាំង​ចង់បាន​រូបនោះ​ ដាក់​ក្នុងផ្ទះ​ថ្មី​របស់ខ្លួន​ទៀត ទីបំផុត សុខ សោ​ម៉ា​វ​ត្តី បានសម្រេច​ក្តី​ស្រមៃ​របស់ខ្លួន​ហើយ គ្រាន់តែ​រួច​ភ្ជុំ​ភ្លា​មនាង​បានរៀបចំ​ពិធី​ឡើង​នៅផ្ទះ​ថ្មី​របស់ខ្លួន​កាលពី​យប់មិញ​យ៉ាង​សប្បាយរីករាយ ដោយមាន​វត្តមាន​មិត្តភក្តិ​ជាច្រើន​ព្រមទាំង​បុរស​សង្ហា លី វ៉ា​ហេ​ទ នៅក្បែរ​ខ្លួន​ជាប់​ជានិច្ច ។ មើលទៅ សុខ សោ​ម៉ា​វ​ត្តី ពិតជា​មាន​ក្តី​សុខ​ខ្លាំងណាស់ ។​

​ថ្វិ​ត្បិតតែ​ពិធី​ឡើងផ្ទះ​ថ្មី​របស់ សុខ សោ​ម៉ា​វ​ត្តី ពុំបាន​រៀបចំ​ធំដុំ​ដូចជា​តារា​មួយចំនួន​ក្តី តែ​នាង​ពិតជា​ពេញចិត្ត ថែមទាំង​សប្បាយចិត្ត​ជាមួយ​កម្មវិធី​ដ៏​តូចតាច​នេះ ។ សុខ សោ​ម៉ា​វ​ត្តី បាន​និយាយថា « នេះ​គ្រាន់តែ​ជា​ពិធីជប់លៀង​ដ៏​តូចតាច​មួយ ប៉ុន្តែ​ វា​ពិតជា​សប្បាយ​ខ្លាំងណាស់ » ។

ចំពោះ​ការប្រកាស​ឡើងផ្ទះ​ថ្មី របស់ សុខ សោ​ម៉ា​វ​ត្តី គេ​ចាប់អារម្មណ៍​ឃើញថា មាន​វត្តមាន​បុរស​សង្ហា លី វ៉ា​ហេ​ទ ចូលរួម​ផងដែរ ជាពិសេស​បុរស​សង្ហា រូបនេះ​បានចេញ​មុខ​ចេញ​មាត់ ជួយ​មើល​ការខុសត្រូវ​ក្នុង​ពិ​ធី​ទាំងមូល មើលទៅ​អ្នក​ទាំងពីរ​ប្រៀបដូចជា​ស្វាមីភរិយា​ថ្មោងថ្មីអ៊ីចឹង មិនតែប៉ុណ្ណោះ​អ្នក​ទាំងពីរ ថែមទាំង​បាន​ស្លៀក​ឈុតខ្មៅ​ដូចគ្នា​តែម្តង រហូត​មាន​មិត្តភក្តិ​ស្និទ្ធ​មួយចំនួន​ចំអន់​អ្នក​ទាំងពីរ​ថា ឡើង​នៅផ្ទះ​ថ្មី​ជាមួយគ្នា​មែនឬ ?

​ទោះជា​យ៉ាងនេះ​ក្តី សុខ សោ​ម៉ា​វ​ត្តី នៅតែ​ពុំទាន់​បង្ហាញ​ពី​ជំហរ និងទឹកចិត្ត​របស់ខ្លួន​ដែលមាន​ចំពោះ លី វ៉ា​ហេ​ទ នោះទេ តែ​អ្នកទាំងពីរនៅតែ​ស្និទ្ធស្នាល និង ឧស្សាហ៍​ជួបគ្នា​ដូច​មុន​ដដែល ៕

Featured

Advertisement

Facebook Like Page

Media of the day