Endocrine Gyneco-Ob Mnemonics Orthopedic

វ័យ ៣៥ ឆ្នាំ​ហើយ សុគន្ធ និសា នៅតែក្មេង និងគួរឲ្យស្រឡាញ់ដដែល!

បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង សុគន្ធ និសា មាន​វ័យ​ប្រមាណ​ជា ៣៥ ឆ្នាំ​ហើយ ​តែ​យ៉ាងណា​សម្រស់ ​និង​ការតុបតែង​ខ្លួន​របស់​នាង នៅតែ​ក្មេង​និង​ឃ្យូ​ត​ជាពិសេស​នៅពេល​នាង​លេង​ស្ទីល​បែប​ទាន់សម័យ ។ ក្នុងនោះ​ក៏មាន​នារី​មិនតិច​ទេ​ចង់ដឹង​ពី​វិធី​ថែទាំ​សម្រស់ របស់​តារាចម្រៀង​មួយ​ដួង​នេះ ។​

​នៅតែមាន​ការសរសើរ​ពី​សម្រស់​ដ៏​ស្រស់ស្អាត​របស់​តារាចម្រៀង​ ដែលមាន​ប្រភព​មកពី​ខេត្តក្រចេះ​រូបនេះ​បើទោះជា​នាង​មាន​វ័យ​ច្រើន ​និង​មាន​ស្វាមី​ក៏ដោយ​។ នៅតែមាន​ភាព​ទាក់ទាញ​នៅពេល សុគន្ធ និសា តុបតែង​ខ្លួន​បែប​ឃ្យូ​ត ឃ្យូ​ត មិន​ចាញ់​តារា​ស្រករ​ក្រោយ ។ ពេលនេះដែរ សុគន្ធ និសា ក្តោប​បាន​ទាំង​ការសម្តែង​ ​និង​ការ​ច្រៀង ។ ក្រៅពីនេះ​ក៏មាន​ការ​លេចមុខ​នៅក្នុង​ស្ប៉ត​សម្អាងការ​នានា​ផងដែរ ។

​ទោះ​រៀបការ​ច្រើន​ខែ​តែ សុគន្ធ និសា មិនទាន់​ឃ្លាន​ម្ជូរ​នៅឡើយ​ទេ ។ ប៉ុន្តែ​យ៉ាងណា​ជីវិត​ប្តី​ប្រពន្ធ​របស់​នាង​នៅតែ​ផ្អែមល្ហែម​បើទោះបី នាង​មិនសូវ​បង្អួត​ពីរ​ជីវិត​ឯកជន​ក្តី ៕

Featured

Advertisement

Facebook Like Page

Media of the day