Mnemonics Neprology Orthopedic Pediatrics Procedure

ទស្សនា​រូបថត​ឃ្យូ​ត ឃ្យូ​តរបស់ ហេង កែវ​នី​តា នៅក្នុង​ថ្ងៃ​ខួបកំណើត​!

​ជា​រៀងរាល់ឆ្នាំ​ពិធី​ការិនី​រូប​ស្រស់ ហេង កែវ​នី​តា តែង​រៀបចំ​ពិធី​ខួបកំនើត​របស់ខ្លួន​ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្ត​ជិតដិត​មួយចំនួនផងដែរ ។ ឆ្នាំនេះ​ក៏​មិន​ខុស​ពី​ឆ្នាំមុន​ដែរ ហេង កែវ​នី​តា បានរៀបចំ​ខួបកំនើត​របស់ខ្លួន​បែប​សាមញ្ញៗ​តែ​មើលទៅ​ពិតជា​សប្បាយរីករាយ និង​មាន​សេចក្តីសុខ​ជាខ្លាំង ។ ចង់ដឹង​ច្បាស់​ទៅ​ទស្សនា​រូបថត ហេង កែវ​នី​តា នៅក្នុង​ថ្ងៃ​ខួបកំណើត​។

​សម្រាប់​ខួបកំណើត​នៅក្នុង​ឆ្នាំនេះ ហេង កែវ​នី​តា បានរៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ​ ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​មួយ​ចំនួន​ដូចជា សុភ​ក្ត្រ័ កុ​សុ​ម៉ា កែវ ផល្លី​កា ឃឹម ចរិយា និង​លោក អៀង វិ​ច្ឆ័​យ ជាដើម ។ មិនមែន ជា​ពិធី​ខួប​អធិកអធម​ក៏ពិតមែន​តែ ហេង កែវ​នី​តា ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ជាខ្លាំង​ដែល​ទទួលបាន​ការជូន​ពរ ​និង​ចូលរួម​ពី​សំណាក់​មិត្ត​រួម​អាជីព​នៅក្នុង​ថ្ងៃ​ពិសេស​បែបនេះ ។

​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ ហេង កែវ​នី​តា កាន់​តែមាន​សម្រស់​ស្រស់ស្អាត​ និង​មានការ​តុបតែង​ខ្លួន​ទាន់សម័យ​ប្លែក​ជាង​មុន ។ មានការ​និយាយ​ស្ទើរ​គ្រប់គ្នា​ថា​រូប​សម្រស់​របស់ ហេង កែវ​នី​តា ពីមុន​និង​បច្ចុប្បន្ន​ខុសប្លែកគ្នា​ទាំង ស្រុង​ជាពិសេស​ទម្រង់​មុខតែ​ម្តង ៕

Featured

Advertisement

Facebook Like Page

Media of the day