Endocrine Gyneco-Ob Mnemonics Neprology Orthopedic Pediatrics Procedure Reanimation

​ចង់ដឹងអត់? ខែ​តុលា​នេះ សម្បូរ​ខួប​តារា ​ខ្លះ​កើត​ក្នុង​ថ្ងៃ​តែ​មួយ​ក៏​មាន ​ចំ​ពេល​បុណ្យ​ទាន​ក៏​មាន​​

​ត្រឹម​ពាក់​កណ្ដាល​ខែ​តុលា​នេះ ​តារា​ៗ​ជា​ច្រើន​បាន​ប្រារព្ធ​ខួប​កំណើត​របស់​ខ្លួន​ ​តារា​ខ្លះ​​​កើត​ចំ​ថ្ងៃ​តែ​មួយ​ទៀត​ផង ហើយ​តារា​ខ្លះ​ទៀត​ចំ​បុណ្យ​ភ្ជុំ​តែ​ម្ដង​ក៏​មាន។ ថ្ងៃ​នេះ ​សូម​លើក​យក​តារា​​ប្រុសស្រី ​ដែល​មាន​ថ្ងៃ​កំណើត​នាខែតុលា គិត​ត្រឹម​ពាក់​កណ្ដាល​ខែ​​នេះ៖

​ហេង ​កែវ​នី​តា

ពិ​ធី​កា​រី​នី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​មាន​ថ្ងៃ​កំណើត​​ទី​១៦ ខែ​តុលា។ ​មិត្តភ័ក្ដិ​ និង​សាច់​ញាតិ​របស់​អតីត​កញ្ញា​ឯក​សាប៊ូ​លុ​ច្ស រូប​នេះ ​បាន​រៀប​ចំ​ខួប​កំណើត​ឲ្យ​យ៉ាង​ភ្ញាក់​ផ្អើល ​និង​សប្បាយ​រីក​រាយ​ខ្លាំង​ណាស់។

រ៉ូ ចាន់​ដា​រ៉ា ហៅ​ស្រី​លាភ

​ខួប​កំណើត​លើ​ទឹក​ដី​អា​មេ​រិក​ជាមួយ​ស្វាមី ​ធ្វើ​ឲ្យ​ថ្ងៃពិសេស​របស់​អតីត​តារា​សម្ដែង​រូប​នេះ ពិត​ជា​មាន​ន័យ​និង​ផ្អែម​ល្ហែម​ណាស់។ ​ថ្ងៃ​កំណើត​​របស់​ស្រី​លាភឆ្នាំ​នេះ ​ទទួល​បាន​អំណោយ​ និង​នំ​ខេក​ច្រើន​ពី​មនុស្ស​ជា​ទី​ស្រលាញ់។

​ឆន សុវណ្ណ​រាជ

ឆ្នាំ​នេះ ​លោក​ជ្រើស​រើស​ថ្ងៃ​ដើរលេង​នៅ​ក្រៅ​ប្រទេស​ ចំ​ថ្ងៃ​កំណើត​របស់​ខ្លួន គឺ​ថ្ងៃ​ ១០ ខែ​តុលា។ ​ទោះ​មិន​បាន​ធ្វើ​ខួប​នៅ​ស្រុក​​ខ្មែរ​ក៏​ដោយ ​តែ​មិត្តភ័ក្ដិ​និង​បង​ប្អូន​របស់​ម្ចាស់​បទ “ម្ដង​នេះ​សុំ​ទោស​ខ្លួន​ឯង” ​ជូន​ពរ​ដល់​តារា​រូប​នេះ​​​ពី​ចម្ងាយព្រោង​ព្រាត។ ​កំលោះ​សង្ហា​រូប​នេះ ​ឧស្សាហ៍​ផ្ដល់​កា​ដូ​សម្រាប់​ខ្លួន​ឯងណាស់ ​ហើយ​ឆ្នាំ​នេះ​កា​ដូ​ធំ​មួយ​គឺ​ទៅ​កម្សាន្ត​នៅ​បារាំង ស្វីស​និង​បន្ត​ទៅ​ប្រទេស​​ក្រិក​ផង​ដែរ។

​សុខ ស្រី​នាង

ស្រី​ស្អាត​ ​មាន​ថ្ងៃ​កំណើត​នៅ​ថ្ងៃ​ ១០ ខែ​តុលា ត្រូវបាន​អ្នក​គាំ​ទ្រ​​ រៀប​ចំ​ឲ្យ​ជា​ពិសេស។ ​ខួប​ឆ្នាំ​នេះ ​ស្រី​នាង​ស្លៀកឈុត​ពណ៌​ក្រហម​ឡើង​ស្រស់​ស្អាត​ និង​ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ។

អ៊ី​វ៉ា

ខួប​របស់​ស្រី​ស្អាត​នៅផលិតកម្ម​សាន់​ដេ​​ឆ្នាំ​នេះ ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ គឺ​កញ្ញា​ទទួល​បាន​នំ​ខេក​ប្លែកៗ​ច្រើន​ ដែល​នំ​នីមួយៗ​មើល​ទៅ​កំប្លែង​គួរ​ឲ្យ​ចង់​សើច។ ​ម្ចាស់​បទ “​បែក​គេ​មួយ​ភ្លែត​បាន​ទេ​” មានថ្ងៃកំណើតនៅ​ថ្ងៃ​ទី​១០ ខែ​តុលា។

​វី ឌី​ណែត បាន មុន្នី​លក្ខ័ និង ​ឈិន រតនៈ

​ស្រី​ស្អាត​នៅ​ផលិត​កម្ម​តែ​មួយ​រួម​គ្នា ​មាន​ថ្ងៃ​ខែ​កំណើត​ដូច​គ្នា គឺ​៩ ខែ​តុលា។ ​ក្នុង​ថ្ងៃ​ខួប កញ្ញា ​ឈិន រតនៈ​ បាន​រៀប​ចំ​ខួប​ខ្លួន​ឯង​ផង ​និង​សម្រាប់​ កញ្ញា វី ឌី​ណែត​ផង ​ធ្វើ​ឲ្យ​ដា​ណែត​មិន​ដឹង​ខ្លួន​មុន​នោះ​ទេ ​រហូត​រំភើប​ស្រក់​ទឹក​ភ្នែក។ ចំណែក ​កញ្ញា ​បាន មុន្នី​លក្ខ័​ វិញ ​ត្រូវ​កូន​ក្រុម​របស់​ខ្លួន​ទិញ​នំ​ខេក​ រួម​ទាំង​មិត្ត​សិល្បៈ​ចូល​រួម​ជូនពរ ធ្វើ​ឲ្យ​ថ្ងៃ​កំណើត​ឆ្នាំ​នេះ ​​ពិត​ជា​មាន​ន័យ​ណាស់។ ​


​លាង ​សុ​ផា​ឡែន

តារា​ចម្រៀង​រូប​នេះ ​ខួប​ចំ​ថ្ងៃ​ទី​៩ ខែ​តុលា ដោយ​មិត្តភ័ក្ដិ​ក្នុង​សិល្បៈ រួម​ទាំង​សាច់​ញាតិ​ជា​ច្រើន​បាន​ជូន​ពរ​ដល់​ម្ចាស់​បទ “​ចិត្ត​ស្រលាញ់​និង​ចិត្ត​ស្អប់” ឲ្យ​រី​ក​រាយ​យ៉ាងខ្លាំង។​ ក្នុង​នោះ​ កញ្ញា ​សុ​ផា​ឡែន ​ក៏​ទទួល​បាន​អំណោយ​​យ៉ាង​ច្រើន​ពី​មនុស្ស​សំណព្វ​ចិត្ត​របស់​នាង​​ផង​ដែរ។

សុគន្ធ ថេ​រ៉ា​យុ

តារា​ចម្រៀង​ចូល​ចិត្ត​កម្សាន្ត​ក្រៅ​ប្រទេស​រូប​នេះ ​​មាន​ថ្ងៃ​កំណើត​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា។ ​មុន​ខួប​កំណើត​មក​ដល់ ​ម្ចាស់​បទ “​មហារីក​បេះ​ដូង​” ​បាន​ទិញ​ចិញ្ចៀន​ពេជ្រ ​និង​នាឡិកា​តម្លៃ​ជាង​១ម៉ឺន​ដុល្លារ ​ជា​កាដូ​សម្រាប់​ខ្លួន​ឯង។ ​ចំពោះ​ខួប​ឆ្នាំ​នេះ ​លោក​ទទួល​បាន​ភាព​កក់​ក្តៅ​យ៉ាង​ខ្លាំង ពី​មិត្ត​ភ័ក្កិ ​ក្រុម​គ្រួសារ ហើយ​ក្នុង​ថ្ងៃ​ពិសេស​លោក​ក៏​​បាន​រៀប​ចំ​បាយ​ទឹក ​ជូន​អ្នក​មាន​គុណ​ពិសា​ផង​ដែរ៕

Featured

Advertisement

Facebook Like Page

Media of the day