Endocrine Gyneco-Ob Mnemonics Neprology Pediatrics

៥ សន្លឹក​ពី សុ​ផា លីន​ដា ពិតជា​ស្អាត​ និង​ ទាក់ទាញ​មិនធម្មតា​ !

​សុ​ផា លីន​ដា ត្រូវបាន​គេ​ចាត់ទុកជា​តារា​សម្តែង​ និង​ ម៉ូ​ដែល​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ជាពិសេស​ការតុបតែង​ខ្លួន​និង​ស្ទីល​ថតរូបរបស់​នាង​ពិតជា​ទាក់ទាញ​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ឡើយ ។ ចង់ដឹង​ច្បាស់​ទៅ​មើល​រូបថត ៥ សន្លឹក​របស់ សុ​ផា លីន​ដា ទាំងអស់គ្នា ។

សុ​ផា លីន​ដា បាន​លេចមុខ​នៅក្នុង​ចម្រៀង​ខារ៉ាអូខេ​របស់​ផលិតកម្ម​ហង្ស​មាស​និង​ស្ប៉ត​ពាណិជ្ជកម្ម​ជាច្រើន​រួមជាមួយ​នឹង​ពិធី​ការិនី នៅក្នុង​ទូរទស្សន៍​បុ​ស្តិ​លេខ​៥​ក្នុង​កម្មវិធី ​«​អាណាចក្រ​នារី​» ។ ប៉ុន្តែ​សម្រាប់​ការថត​រឿងនាង​មិន ទាន់បាន​ចូលរួម​សម្តែង​ទេ​ដោយសារ​មិនមានពេលវេលា​គ្រប់គ្រាន់ ។ អ្វីដែល​កត់សម្គាល់​ក្រៅពី​មាន​រូប​សម្រស់​ស្អាត​ស្រ​ឡូ​ន សុ​ផា លីន​ដា ក៏​មិន​ខ្លាច​ និង​បង្ហាញ​ភាព​សិច​ស៊ី​រួមជាមួយនឹង​ស្ទីល​ថតរូប​បែប​ទាក់ទាញ​នោះទេ ។ តាមរយៈ​រូបថត​ទាំង​ ៥ សន្លឹក​នេះ​ មានការ​សរសើរ​ថា សុ​ផា លីន​ដា ពិតជា​ស្អាត​ហើយ​ស្ទីលថត​របស់​នាង​មិន​ចាញ់​តារា​ប្រទេសជិតខាងប៉ុន្មានឡើយ ។​

​សុ​ផា លីន​ដា ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​តារាចម្រៀង​លោក នៅ ស៊ី​នឿន ដែល​កន្លងមក​នាង​ធ្លាប់​ប្រាប់ថា​នាង​ចូល​សិល្បៈដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​សំណាក់​តារាចម្រៀង នៅ ស៊ី​នឿន ផងដែរ ។ ប៉ុន្តែ​ចុងក្រោយ​នេះ ​ទំនាក់ទំនង​របស់​អ្នក​ទាំងពីរហាក់​មានការ​ប្រែប្រួល ។ ក្រៅពីអាជីពសិល្បៈ សុផា លីនដា ក៏ជាម្ចាស់សម្អាងការមួយផងដែរ ៕

Featured

Advertisement

Facebook Like Page

Media of the day