Endocrine Gyneco-Ob Mnemonics Procedure

ប្រទះឃើញខ្សែដៃ ដែលរំលេចឈ្មោះ ឆន សុវណ្ណរាជ ផុសក្នុងបណ្តាញសង្គម មានតម្លៃជាងកន្លះម៉ឺនដុល្លារ !

នៅលើ​បណ្តាញ​សង្គម IG ​ថ្មីៗ​នេះ អ្នកលេង​​ជាច្រើនបាន​មានការ​ចាប់អារម្មណ៍​មួយ បន្ទាប់ពី​ប្រទះឃើញ​ខ្សែដៃ​មួយ​ខ្សែ​ដែលមាន​ការ​រចនា​ឡើង​ដាក់ឈ្មោះ Reach បាន​បង្ហោះ​ឡើង ដែល​ខ្សែដៃ​នោះ​ទំនងជា​កម្មសិទ្ធិ​របស់​តារាចម្រៀង​ល្បីឈ្មោះ ឆន សុវណ្ណ​រាជ ។​

​ខ្សែដៃ​ដែលមាន​រចនា​ឈ្មោះ Reach និង មាន​ពណ៌​មាស​ឆ្អិនឆ្អៅ រំលេចត្បូងពេជ្រជាឈ្មោះ​នោះ គឺ​ត្រូវបាន​បង្ហោះ​ឡើង​ដោយ​ហាង​លក់​គ្រឿងអលង្ការ​ដ៏​ល្បី​មួយកន្លែង​នៅ​ម្តុំ​ផ្សារ​អូឡាំពិក ឈ្មោះ សេង ចិន្តា ដែល​ហាង​នោះ​តែងតែ​ទទួលបាន​ការគាំទ្រ និង មានអតិថិជនជា​តារា​ល្បីៗ​ក្នុងស្រុក​ជាច្រើន​ដួង ដោយក្នុងនោះមាន​ទាំងតារាចម្រៀង ឆន សុវណ្ណ​រាជ ផងដែរ ។ ខ្សែដៃ​នោះដែរ​ពិត​ជាមាន​ភាពស្រស់ស្អាត​ខ្លាំង​គួរឱ្យ​ចូលចិត្ត ព្រោះ​មាន​រចនា​ត្បូង​ពេជ្រ​ធ្វើជា​ឈ្មោះ​យ៉ាង​ស្រស់ស្អាត ។​


​តាម​ការ​ឱ្យដឹង ខ្សែដៃ​នោះ​ទំនងជា​កម្មសិទ្ធិ​របស់​តារាចម្រៀង ឆន សុវណ្ណ​រាជ ដែល​បានទិញ និង កុម្ម៉ង់​ឱ្យ​ហាង​ខាងលើ​ធ្វើជា​ពិសេស​សម្រាប់​ជា​កាដូដល់ខ្លួនក្នុងថ្ងៃ​ខួបកំណើត​កាលពី​ថ្មីៗ​នេះ ។ ពី​ហាង​លក់​គ្រឿងអលង្ការ​ខាងលើនេះ ក៏បាន​ទម្លាយ​ឱ្យដឹងពី​តម្លៃពិត​នៃ​ខ្សែដៃ​មួយ​នោះ​ផងដែរ ដោយ​វា​មានតម្លៃ​ជាង​កន្លះ​ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​ឯណោះ ពោលគឺ​មានតម្លៃ ៥២៥០ ដុល្លារ ៕

Featured

Advertisement

Facebook Like Page

Media of the day